5.06.2024

មន្តគាថាពិសេស 

ទាំងនោះគឺជាមន្តគាថាមេអថ័នទាំង៤មេ សម្រាប់សូត្របន្សាបអំពើអាបធ្មប់ នឹងការងារអំពើអាបធ្មប ខ្មោចព្រាយបិសាចផ្សេងៗ។ ខាងក្រោមនេះជាអក្សរបាលីទាំងអស់ អាចទាញយកទៅរៀនសូត្រតាមបាន។ *មន្តគាថាមេអថ័នមេទី១៖ នមោតស្ស ភគវតោ អរហតោសម្មាសម្ពុទ្ធស្ស (សូត្រ៣ចប់) ឥថា ន្ធោមោ សេត្ថាំង ករិង ករាំង កសុស្វាឥ៚ (សូត្រ៧ចប់) *មន្តគាថាមេអថ័នមេទី២៖ នមោតស្ស ភគវតោ អរហតោសម្មាសម្ពុទ្ធស្ស (សូត្រ៣ចប់) អថ័ន វីរយំ រាជសំយំ ឧឧអអ៚ (សូត្រ៧ចប់) *មន្តគាថាមេអថ័នមេទី៣៖ នមោតស្ស ភគវតោ អរហតោសម្មាសម្ពុទ្ធស្ស (សូត្រ៣ចប់) ឥធឥធ អថ័ន ននោ អថ័ន ននំ អថ័នននិ អថ័ននុ អថ័នននោ អថ័ននមោពុទ្ធាយ អថ័នន បច្ចុក្ខាមិ មឹនវិស៊ុ អថ័នឡេវ អថ័ននសុ បឋមំ សរិវុវិ អថ័ន នបច្ចុក្ខាមិ៚ (សូត្រ៧ចប់) *មន្តគាថាមេអថ័នមេទី៤៖ នមោតស្ស ភគវតោ អរហតោសម្មាសម្ពុទ្ធស្ស (សូត្រ៣ចប់) អថាន់ វ៉ាន់ថាន់ ណងៗ ថាន់ៗ រ៉េវៗ ថាន់កាន់ដំបងវាយ បន្សាបអាបធ្មប់ព្រាយ គ្រូដទៃអាខ្មោចចង្រៃ អសុរកាយអ្នកតារលាយរូបា អាព្រាយបិសាច រលត់អាបធ្មប់ កន្រ្ទប់បាក់ជើងបាក់ដៃ អាគោបា បាក់បែកខ្ទេចខ្ទី វិនាស្សន្តិ បរិសតិឱម្ម: ថាន់ម្តា ថាន់គ្រូអញ កាន់ថាន់ ណងអើយ៚ (សូត្រ៧ចប់)




7.02.2019

ឯកសារពិមន្តអាគមបុរាណ

អាគមនិងបាលីខ្មែរ ជាគ្រូដើម !!!តើមន្តអាគមខ្មែរ មានអ្វីខ្លះ?

ដោយ៖ ស៊ីវេត មធុរ៉ា​​ |
-តើមន្តអាគមខ្មែរ មានអ្វីខ្លះ?
+មន្តអាគមខ្មែរ មានដូចជា៖
១-អាវតេជះ ឬអាវយ័ន្ត៖ ជាអាវដេរពីក្រណាត់ផាឌិបទេសឯក ឬជាតី មានគូរយ័ន្តគាថា បញ្ចុះអក្ខរ:ភាសាបាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។
នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះមិនសូវចោលអក្សរ ន ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយអាវតេជះ ឬអាវយ័ន្ត គេមិនបោកទឹកទេបើកាន់ក្អែលឡើងខ្មៅរលើបគឺកាន់តែល្អ។
២-កន្សែងយ័ន្ត ៖ ជាកន្សែងផាឌិប ឬជាតី មានគូរយ័ន្តគាថា ដូចអាវតេជះដែរ ជួនកាលមានបញ្ចុះស្នាមបាទជើងមាតាបិតា ឬ ឧបជ្ឈាយាចារ្យ ដែលជាអ្នកមានគុណសម្រាប់បង់ជាប់នឹងក ជួតលើក្បាល។
៣-សាក់ខ្លួន៖ គេប្រើដែកចារជ្រលក់ជាតិហិង្គុល ឬខ្មៅដុសយកទៅសាក់ជាឣក្ខរៈ យ័ន្តគាថា លើទ្រូង, ខ្នង, ដៃ,ស្មា ជាប់ កាន់ជាប់ស្នាមរហូតអស់មួយជីវិត។
៤-កថា៖ គឺជាបន្ទះសំណ ប្រាក់ ស្ពាន់ ឬមាស មានចារយ័ន្តបាលីគាថា បញ្ចុះ ហើយដាស់ឲ្យពូកែស័ក្ដិសិទ្ធិ ។ កថា ត្រូវដោតក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះក៏មាន សម្រាប់ពាក់នៅ ក ក៏មាន។
៥-អាព័ទ្ធ៖ ជាវេទមន្ត ដែលធ្វើឲ្យគង់ស្បែកកាប់មិនមុត ដុតមិនឆេះ។
៦-មហាសំកាំង៖ វេទមន្តសូត្រសែកឲ្យចេញផ្លេកបន្ទោរ ធ្វើឲ្យសត្រូវភាំងស្មារតី ឡប់សតិវង្វេងវង្វាន់។
៧-មន្តសណ្តំ៖ វេទមន្តសូត្រសែកឲ្យខ្មាំងសត្រូវដេកលក់។ចៅពញាភក្ដីសង្គ្រាមហុក ប្រើមន្តសណ្តំ ធ្វើឲ្យទ័ពយួនដេកលក់អស់ ដើម្បីចូលរំដោះព្រះវររាជមាតា របស់ ព្រះបាទជ័យជេដ្ឋា ទី៣ដែលយួនចាប់យកទៅបង្ខាំងក្នុងទូក នៅជ្រោយចង្វា។
៨-ធ្មប់៖ ជាវេទមន្តសូត្រសែកបាចឣង្ករ ចេញជាស្រាំង ឃ្មុំ ឪម៉ាល់ឬកួចស្មៅ ផ្លុំឲ្យកើតជាខ្លា ដំរី ដេញទិច ខាំ ព្រេច បច្ចាមិត្របាន។អ្នកចេះវិជ្ជាធ្មប់ផ្ដើមចេញពីការប្រើអំពើ ធ្វើអ្នកស្រុកឲ្យហើមពោះស្លាប់ក៏ក្លាយទៅជាគ្រូធ្មប់ ល្បីល្បាញ គេខ្លាចរឣា។ ព្រះបាទជាន់ជុំកែវព្រះភ្លើង ដែលចេះធ្មប់ ហ៊ានប្រកាសខ្លួនឯងជាស្ដេច គិតវាយដណ្តើមរាជបល្ល័ង្ក ដោយបានតាំងរាជវាំងនៅខេត្តតាកែវ។
៩-មហារំអិល ឬស្មិល៖ ជាវេទមន្តសូត្រសែកទៅ រអិលខ្លួនដូចលាបខ្លាញ់ ចាប់មិនជាប់ និងមានកម្លាំងខ្លាំងក្លា ដូចជាដំរីសារ។
១០-មេឃច្ឆាយ៖ ជាវិជ្ជាសម្លឹងមើលស្រមោលមេឃ ហើយទាយតាមចំណាំអាចដឹងថា ធ្វើសង្គ្រាមចាញ់ ឬឈ្នះ។ តេជោមាសចេះស្ទាត់សិល្ប៍វិជ្ជាយិតមេឃច្ឆាយនេះ ហើយបន្តបង្រៀនដល់តេជោយ៉តទៀត។
១១-បំបាំងកាយ ៖ ជាវេទមន្តសូត្រសែកទៅខ្មាំងមើលមិនឃើញ។
១២-កូនក្រក៖ កូនក្រក គឺជាទារកក្នុងផ្ទៃម្ដាយ ទើបបានបីខែ ទៅ៥ខែ ហើយត្រូវម្តាយយល់ព្រមប្រគល់ឲ្យ ដោយប្រើវិធីវះកាត់យក។ ទារកប៉ុនកដៃនោះ ត្រូវបានយកទៅឆ្អើរភ្លើងឲ្យក្រៀម ហើយរាយមន្តព័ទ្ធសីមា ឲ្យក្លាយជាកូនក្រក ដើម្បីឲ្យព្រលឹងទារកនោះ វិលវល់តាមជួយយកអាសាអ្នកដែលកាន់កូនក្រក។ ព្រលឹងកូនក្រកត្រូវការការថែរក្សា ថ្នាក់ថ្នម ពីឳពុក ឬម្តាយ។ អ្នកកាន់កូនក្រកបើថែរក្សាថ្នាក់ថ្នមកូនក្រកនោះបានល្អ នឹងត្រូវបានកូនក្រកស្រលាញ់តបវិញ ដោយតាមថែរក្សាអ្នកនោះ ២៤ ម៉ោង លើ២៤ ម៉ោង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយមានញាណអាចដឹងអ្វីៗមុន ព្រោះព្រលឹងកូនក្រកនោះទៅខ្សឹបប្រាប់។ ប៉ុន្តែប្រសិនបើអ្នកកាន់កូនក្រកមិនបានថែរក្សា ថ្នាក់ថ្នម ឬទុកកូនក្រកនោះចោល កូនក្រក នឹងធ្វើទុក្ខទោសដល់អ្នកនោះវិញ។
១៣-សក់ដាញ់៖ ជាសក់របស់មនុស្សស្រី ឬប្រុស ដែលកណ្ដាញ់ជាប់គ្នា ដូចសំបុកចាប។ សក់នេះ ច្រើនជារបស់រូបមេមត់ ឬមេស្មឹង ដោយម្ចាស់សក់ស្លាប់ ឬកាត់ឲ្យ។ខ្មែរជឿថាសក់ដាញ់នេះ មានឫទ្ធិបារមីពូកែមានខ្មោចអារក្សថែរក្សា។ មានកណ្ដាញ់ មួយប្រភេទទៀត កើតឡើងដោយកម្របំផុត នៅត្រង់រោមយោនីស្ត្រី។ កណ្ដាញ់រោមយោនីនេះពូកែណាស់។ មានរឿងដំណាលថា ប្រពន្ធរបស់ឥស្សរ:ពាក់សក្ដិបីម្នាក់ មានកណ្ដាញ់រោមយោនីនេះ
ពេលចេញច្បាំងនឹងទ័ពបារាំង លោកតែងនាំប្រពន្ធទៅជាមួយដើម្បីការពារខ្លួនគ្រប់គ្រាអាសន្ន។
១៤-អាថ័ន៖ ក្លាយមកពីឣថព្វ ឬឣថ័ព្វន៍ ជាឈ្មោះមន្តអាគមសម្រាប់សូត្រសែកហៅ ឬបណ្ដេញខ្មោចបិសាច។
១៥-ចែកាច់៖ ជាភ្លុកដំរីស្ត មិនធំប៉ុនភ្លុកទេ។ ចែដំរី ដែលវាចាក់កាច់ចោលជាប់នឹងដើមឈើរស់ ជាវត្ថុត្រជាក់ត្រជុំការពារជំងឺ គ្រប់ប្រភេទ។
១៦-ខ្នាយតាន់៖ ជាគ្រឿងអាវុធការពារខ្លួន របស់ជ្រូកព្រៃដែលវាកាច់ចោលនៅទីណាមួយ។ មតិខ្លះថា បើបាញ់យកបានទាំងរស់ រឹតតែពូកែ ជាងខ្នាយដែលរើសបានទៅទៀត។
១៧-កុយ៖ ជាកុយសត្វរមាស ជារបស់កម្រ ល្អបំផុតគឺកុយពុក។
១៨-គជ់៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើតមាននៅក្នុងសរីរាង្គកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយដូចជា គជ់ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល។ ពូកែជាងគេ គឺគជ់ឃ្មុំ, គជ់ត្មាតភ្លើង កាសក្របី។
១៩-នាងពួន៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើតមាននៅក្នុងដើមឈើ។
២០-នប់៖ ជាស្នែងបន្តុបត្រមុលខ្លីហើយធំ របស់សត្វ ក្តាន់,រមាំង, ប្រើស។
២១- ផ្សេងទៀត…។
• មន្តអាគមខ្មែរទាំងអស់នេះ តែងតែដាក់ក្នុង(ទៃគ្រូ)កាន់ជាប់នឹងខ្លួន។ប្រសិនបើមិនចេញទៅណាទេ គេតែងតែតម្កល់ទុកលើហ៊ឹង ដុតទៀនធូបបូជា ជាប្រក្រតីរាល់ថ្ងៃសីល។
• ចំពោះត្រណមមន្តអាគម គឺអាស្រ័យលើគ្រូជាអ្នកកំណត់។ ករណីគ្រូមិនបាន ឬភ្លេចប្រាប់សិស្សអំពីត្រណមផ្សេងៗទេនោះ គឺចាត់ទុកថាសិស្សនោះ គ្មានត្រណមអ្វី ដែលនឹងខុសគ្រូទេ។
• ជាទូទៅ បុព្វបុរសខ្មែរ តែងរៀនរបៀន និងមានជំនឿលើមន្តអាគមទាំងនេះ ស្ទើរតែ ១០០ ភាគរយ ជាពិសេស គឺអង្គព្រះមហាក្សត្រនិងមេទ័ពធំៗ តែម្តងដែលគោរពជំនឿបែបនេះជាងគេ។ យោងតាមព្រះរាជពង្សាវតារវត្តទឹកវិល ឣ្នកដែលខ្លាំងពូកែខាងសិល្ប៍វេទមន្តនៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានជាឣាទិ៍ តេជោ មាស, តេជោយ៉ត,ស្ដេចកន, ស្ដេចកែវព្រះភ្លើង, ព្រះរាមបាទី, ស្ដេចបាលីកងចក្រ,ស្ដេចសំរ៉ែ, ព្រះរាមទ្រាំង, បល្ល័ង្កពេជ្រ, បល្ល័ង្ករ័ត្ន, ភក្ដីសង្គ្រាមហុកជាដើម៕
• រូបខាងក្រោមនេះគ្រាន់តែជារូបភាពខ្លះៗ របស់មន្តអាគមខ្មែរ នឹង វត្ថុស័ក្តសិទ្ធិ តែប៉ុណ្ណោះ ។សូមជួយចែកចាយបន្ត ដើម្បីថែរក្សាមរតកអរូបីយ៍របស់ដូនតាយើង ៕៚
សូមអភ័យទោស ចំពោះកាចំលងអត្ថបទមន្តអាគមខ្មែរ By Serey Sey Kh(ក្នុងគោលបំណងចែករំលែក)
ដោយ មន្តអាគមខ្មែរ
By Serey Sey Kh


4.09.2018

«មន្តគាថាបុរាណ»

គាថាស័ក្កិសិទ្ធិ
  
   មន្តគាថាបង្ក្រាបសត្រូវដែលប៉ុនប៉ងមកយាយីបៀតបៀន៖
ឱម នមោ ឥតិបិសោ ភគវា អរហំ សម្មា សម្ពុទ្ធោ អរហន្តា តេជោ សោតា បដិផល្លា តេជោ អនាគាមិ តេជោ ឬទ្ធីសិទ្ធី តេជោ ជយ ជយោ សព្វសត្រូវវិនាសសន្តិ។៚ (សូត្រ ៧ ចប់)
មន្តគាថា មហាទម្ងន់៖
៚សិវិវេ កកោអំ វិសំ វិសំអះ។៚
ត្រូវតាំងស្មារតីអោយមាំ សូត្រ ៣ ចប់ រួចផ្លុំដៃ ផ្លុំជើង។ កុំប្រើក្នុងផ្លូវអាក្រក់ និងកុំប្រើពេលជិះទូក-កប៉ាល់ក្រែងចៃដន្យលិចទៅនាំអោយហែលទឹកមិនរួច។
មន្ដគាថាចងស្នឹងជុំវិញរបងផ្ទះ ការពារទ្រព្យសម្បត្តិ៖
៚វិលៗវង់ៗ វិលដូចកន្ដេះឡង់ វង់ដូចកង់រទេះ វិលៗវង់ៗ វិលវង់ដូចព្រះច័ន្ទ វិលវង់ដូចព្រះអាទិត្យ។៚ (សូត្រ ៩ ចប់ ក្ដាប់ដុំថ្មតូច ៨ ដុំ បោះទិសទាំង ៨)
មន្តគាថានេះ គឺជាការចែករំលែករបស់ព្រះភិក្ខុ ឋានវឌ្ឍោ អ៊ុក ថន
មន្តគាថាស្រាយចំណងបាលី៖
៚ថុជអ ឯហិ ម្ងឹម្ងាំ ភ្ងឹភ្ងាំ សល្ងាំក្ងាំ អអ។៚(សូត្រ ៩ ចប់)
មន្តគាថាប្រមូលប្រមុំប្ដីប្រពន្ធបាក់បែកគ្នាឲ្យស្រឡាញ់គ្នាវិញ
៚នមេត្តា មោករុណា ពុរត់រក ទ្ធាអាល័យ ទើបខ្ញុំនិមន្តផ្កាបី ស្ដីហៅស្រីរ័ត្ន អញប្រើផ្កាទៅ ផ្កាអើយប្រញាប់ បើបានការហើយ ផ្កាវិលឲ្យឆាប់ ដូចពាក្យបងផ្ដាំ សូមស្រីខ្មៅក្រឡេកញញឹម ឲ្យបងសង្ឃឹម ប្រើបានដូចចិត្ត អញហៅឈ្មោះណា អញហៅឈ្មោះ (…..) នេះ មកដូចចិត្តបំណង នវើយឆាប់មកកុំឈប់ មោឃើញម្លប់កុំជ្រក ពុវើយឆាប់មក ទ្ធាវើយអាល័យ យកុំបីរសាយបានឡើយ។៚
*បញ្ជាក់៖ មន្តគាថានេះពូកែស័ក្តិសិទ្ធណាស់ ចម្លងតាមក្បួន មហាផ្លាង ឌឹម ជាគ្រូមន្ដអាគមដ៏ល្បី នៅវត្តកោះប៉ែន។ សូត្រមន្តគាថានេះ រួចផ្លុំបញ្ចូលក្នុងក្រមួន ឬទឹកអប់។ បណ្ដាំគ្រូ៖ លាបក្រមួន ទឹកអប់ លើសក់ មុខ ចិញ្ចើម។ រណ្តាប់រៀបគ្រូមុនធ្វើ៖ ផ្កាឈូក៥ (ឬផ្កាផ្សេងៗទៀតក៏បាន) ទៀន៥ ធូប៥ បារី៥ ស្លា៥ ម្លូ៥ ស្លាធម៌ដូង១គូ បាយសី១គូទឹកអប់ឆ្វេង-ស្ដាំ ក្រណាត់ស១អាវ ប្រាក់ពីដើម ៥០០រៀល។ ហាមផ្ដាច់ មិនឲ្យយកទៅធ្វើព្យាបាទគេដាច់ខាត បើជួយសង្គ្រោះគេបាន។
បាលីសូត្រការពារអំពើស្នេហ៍៖
-ពុទ្ធំ គ្ង្រឹ គ្ង្រឹ មាមិ អរហំ មិធិតិ ព្រះពុទ្ធគុណំ ព្រះអរហំ ជិវិត អតពន្ធនំ អធិដ្ឋានមិ មិករោ ឈរនៅនុះសិន មិគៈរ្ងំ ឈរនៅនុះចុះ។
-ធម្មំ គ្ង្រឹ គ្ង្រឹ មាមិ អរហំ មិធិតិ ព្រះពុទ្ធគុណំ ព្រះអរហំ ជិវិត អតពន្ធនំ អធិដ្ឋានមិ មិករោ ឈរនៅនុះសិន មិគៈរ្ងំ ឈរនៅនុះចុះ។
-សង្ឃំ គ្ង្រឹ គ្ង្រឹ មាមិ អរហំ មិធិតិ ព្រះពុទ្ធគុណំ ព្រះអរហំ ជិវិត អតពន្ធនំ អធិដ្ឋានមិ មិករោ ឈរនៅនុះសិន មិគៈរ្ងំ ឈរនៅនុះចុះ។
មន្តគាថាបង្ក្រាបអំពើអាប ធ្មប់ ខ្មោច ព្រាយ បិសាច៖
៚មហំ មានតែអង្គឧ អញ្ជើញគ្រូចូលមក រោសែថោសករ្ងំ ឧព្រះភ្លើង ព្រះអាទិត្យកើតឡើង ឥតបីនឹងក្តៅ ឧឆេះ ក្រឡាឆេះសារពើឆេះ ឱមសិទ្ធីស្វាហាយ្យ ធុសនសោ ពុទ្ធំកម្ចាត់ ធម្មំកម្ចាយ កម្ចាត់មេព្រាយ កម្ចាយមេពិសអារើស ម្តាយដើម កុំបីហងមកនៅមាត់ទ្វារ កុំហងមកប្ងាំអញជាគ្រូបាធ្យាយ។៚
មន្តគាថាបង្ក្រាបអំពើអាប ធ្មប់ ខ្មោច ព្រាយ បិសាច៖
៚ពុទ្ធោអរហំ ធម្មោអរហំ សង្ឃោអរហំ ទិម្ងំស្ងំអ្ងំឧ ស្ងំវិធាបុកយប អស្ងំវិសុលោបុកយប ឧមហាជំពូពេជ្រ ស្តេចមហាជំពូធំ ទើបគ្រូប្រើអញផ្លុំមន្ត សម្លាប់មេពិស ពិសធ្មប់ ពិសអាប ពិសច្រាបស្កន់បា ពិសព្រាយល្បាក់សា ទើបគ្រូប្រើអញ ស្តោះដល់ទៅ មេពិស ពិសព្រាយណាៗ សឹងខ្លាចចេស្តារបារមីអញហោង។៚
មន្តគាថាបំបាំងភ្នែកសត្រូវមិនអោយមើលឃើញ៖
៚ប៉ោក្ងាំក្ងាំ រកណ កថាណំ។៚ (កាច់មែកឈើបាំង)
៚នមោមេបាំង កកើតរូបំ ព្រះព្រហ្មប្រោសឲ្យ ឥសីបាំងមុខ ព្រះឥន្ទបាំងក្រោយ ព្រះព្រហ្មប្រោសឲ្យ ឈ្នះអស់សត្រូវ។៚
គាថាស្តោះស្កន់ស័ក្តិសិទ្ធ
មេទី១៖
៚ឧមៈ ស្កន់ ស្កន់ទល់ ស្កន់ហល់ ស្កន់ហើម ស្កន់ម្តាយដើម ស្កន់ស្វា ស្កន់ខ្លា ទើបគ្រូប្រើអញឲ្យស្តោះពេលព្រឹក ត្រជាក់ដូចត្រឡាច ស្តោះពេលល្ងាច ត្រជាក់ដូចរនោងសាញ ឪមសិទ្ធីស្វាហៈ។៚
មេទី២៖
៚នៈ ផាត់ មោផាយ ពុះផាត់ឲ្យឆ្ងាយ ទ្វាវិនាស្សន្តិ យៈ អសេសតោ (សូត្រ ៧ចប់ ផ្លុំម្តង និងជាហោង)។៚
ចំលងតាមក្បួន លោកគ្រូ ជុំ សេង នៅក្រុងភ្នំពេញ
មន្តគាថាសម្រាប់សូត្រព័ទ្ធសីមាការពារ៖
៚ជាលោ មហាជាលោ ជាលំ មហាជាលំ ជាលិតិ មហាជាលិតិ ជាលិតំ មហាជាលិតំ មុត្តិ មុត្តិសម្បត្តិ មុត្តិ មុត្តិសម្បត្តិ មុត្តំសម្បត្តំ សុត្តំគមិត្តិ សុត្តំគមិត្តិមិត្តិ យីតិមិត្តិ យីតិទិដ្ឋលាតន្ត លាមន្ត លារោគ តលាករ លាទុព្វ លារិត្តិរិត្តិ លិត្តិលិត្តិ កិត្តិកិត្តិ មិត្តិមិត្តិ មុត្តិមុត្តិ ចិត្តិចិត្តិ ចុតិចុតិ ធារណីធារណី ឥមិស្សំរាសីមាយំខេត្តេ សមន្តា សដ្ឋីយោជន សតសហស្សានិ ពុទ្ធា ធម្មា សង្ឃា ជាលបរិក្ខ រត្តេ រក្ខន្តុ សុរក្ខន្តុ។៚
មន្តគាថាសូត្ររំដោះចំណង៖
៚ឧម នមោ សិទ្ធី វិធូរោ ទេវតា សិទ្ធី មហាបញ្ញា ចករោ សិទ្ធីភូតានំ សិទ្ធីស្វាហៈ។៚ (គាថានេះកាលព្រះឥន្ទឱ្យព្រះវិធូបណ្ឌិតភាវនានៅពេលបាណក្កុយក្សចាប់ព្រះអង្គចងជាប់នឹងកន្ទុយសេះ។ ក្រោយពេលភាវនាមន្តគាថានេះហើយក៏បានដោះស្រាយចំណងរួច)។
មន្តគាថាសីមាកថាវិល៖
៚ឪម្មៈ វិលវង់ វង់ដូចព្រះអាទិត្យ អញសែកអោយជិត ដូចសីមាព្រះវិហារ អញសែកមន្តវិជ្ជាដូចមន្តព្រះសិអារ្យមេត្រីនិមន្តគាថាទាំងមួយសែនកោដិចក្រវាឡ ព្រះឥន្ទ ព្រះព្រហ្ម ព័ទ្ធជុំជិតដូច បន្លាឫស្សីព្រៃ ភ្នំគិរីវង្គត សត្កបរិភណ្ឌ អញសែកឲ្យជាប់ ឪម្មៈចាក់ មហាចាក់ ឪម្មៈចង មហាចង ទើបគ្រូប្រើអញចងនាងរាគី រាគា វិឡាគ្រុឌព្យាធរ ផុសចេញមកពីនគរលង្កា ឪម្មៈសីមាកថាវិល ឪម្មៈវិលវង់ ពេញទាំងដី សិទ្ធីស្វាហៈ។៚ (សូត្រ ៧ចប់)

*ធ្មប*់

*អំពើធ្មប់*
៑៑៑៑៑៑៑៑
តើ ធ្មប់ ជាអ្វី? សូមមេត្តាអានអត្ថបទឲ្យចប់ ដើម្បីកុំឲ្យចូលមក ខមិន ខុស។ សូមអរគុណ
• ធ្មប់ គឺជាសិល្ប៍មន្តដែលមានលក្ខណៈសាហាវឃោរឃៅមួយប្រភេទ។
គ្រូធ្មប់បង្កើនមហិទ្ធិរិទ្ធិរបស់ខ្លួន ដោយប្រើសិល្ប៍មន្តសម្លាប់ទារក
(ស៊ីទារកទើបនឹងកើត) កាកសំណល់ឈាម ទងសុកស្ត្រីឆ្លងទន្លេ
ទឹករងៃរបស់សាកសពមនុស្ស សត្វ ... ជាដើម។
គ្រូធ្មប់ធ្វើអំពើទៅលើអ្នកដទៃដោយមូលហេតុពីរយ៉ាងគឺ៖
-ធ្វើដោយការសងសឹកផ្ទាល់ខ្លួន
-ធ្វើដោយគេពឹង ឬគេជួល។

• អ្នកស្រុកគ្រប់គ្នាតែងភិតភ័យតក់ស្លុត និងខ្លាចអំពើរបស់គ្រូធ្មប់
នេះណាស់ ព្រោះថា បើកាលណាត្រូវអំពើរបស់គ្រូធ្មប់ហើយ
ប្រសិនបើរកគ្រូព្យាបាលមិនត្រូវទេ នឹងអាចស្លាប់យ៉ាងវេទនា
បំផុត។ បើមន្តសិល្ប៍វិជ្ជារបស់គ្រូធ្មប់នោះខ្លាំង ហើយគ្រូដែល
ដោះអំពើមានសិល្ប៍វិជ្ជាខ្សោយជាងនោះ គេពុំអាចដោះអំពើ ឬ
ព្យាបាលអំពើនោះឱ្យបានសះស្បើយឡើយ។ អ្នកជំងឺត្រូវតែស្លាប់
ចៀសមិនផុតឡើយ ។
យោងតាមប្រសាសន៍របស់ លោកគ្រូមន្តអាគម ធំៗ របៀប
ធ្វើអំពើរបស់គ្រូធ្មប់មានច្រើនបែបច្រើនវិធីណាស់ ប៉ុន្តែសូមលើកយកតែ ៤វិធី មកជម្រាបជូន៖
•ប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ (តាមការពិតគឺជាកន្ត្រៃធ្វើពីដែក តែគេហៅថាកន្ត្រៃមាស-កន្ត្រៃប្រាក់) ទៅកាត់ពោះវៀនជនរងគ្រោះ។
-•ប្រើស្បែកឱ្យចូលទៅក្នុងពោះជនរងគ្រោះ (ប្រើស្បែកឱ្យចូលទៅក្នុងក្រពះជនរងគ្រោះ។ ស្បែកនោះចេះតែរីក ធំឡើងៗជាលំដាប់
ធ្វើឱ្យជនរងគ្រោះតឹងពោះលំបាកវេទនារហូតដល់ស្លាប់)។
-•ប្រើដែកគោល កន្លាស់ ឬម្ជុល ឱ្យចូលទៅចាក់សព្វខ្លួនប្រាណ
ជនរងគ្រោះ ។
-•ប្រើគោបា ស្នាតេះ បាញ់សម្លាប់អ្នកជំងឺក្នុងពិធីឧបកិច្ច។

១-ការធ្វើអំពើដោយប្រើកន្ត្រៃមាស កន្ត្រៃប្រាក់
គ្រូធ្មប់អុជធូបទៀនលើហ៊ឹងរណ្តាប់ គ្រូសូត្របាលីគាថា ប្រើ
កន្ត្រៃមាស កន្ត្រៃប្រាក់ ដោយដាក់កន្ត្រៃនៅលើជើងពានមួយ។
គាត់អង្គុយភាវនាបាលីបណ្តើរយកចង្កឹះមួយវាយតិចៗទៅលើ
កន្ត្រៃបណ្តើរ។ សូត្រវាយៗយ៉ាងនេះទាល់តែកន្ត្រៃកំរើក ហើយ
ហោះហើរយ៉ាងលឿន ឮសូរដូចកន្លង់ហើរ។ កន្ត្រៃសិល្ប៍ ពេល
ហោះហើរទៅរកទីដៅរបស់វានោះ មានទំហំតូចជាងកន្ត្រៃធម្មតា
ជាច្រើនដង។ ទៅដល់ជិតជនរងគ្រោះ កន្ត្រៃនេះអាចក្លាយទៅជា
រុយ ឬជាសត្វល្អិតអ្វីមួយ ចូលទៅក្នុងខ្លួនជនរងគ្រោះតាមមាត់។
តាំងពីពេលចូលទៅដល់ក្នុងពោះអ្នករងគ្រោះចាប់ផ្តើមចុកពោះ
ឈឺចាប់ផ្សេងៗទៀតយ៉ាងវេទនាពិបាកទ្រាំ។ ប្រសិនបើគេដឹង
ភ្លាមៗថា ជំងឺនេះជាអំពើរបស់គ្រូធ្មប់ ហើយបើគេអាចរកឃើញ
គ្រូមន្តសិល្ប៍សាស្ត្រខ្លាំងពូកែអាចដាក់ថ្នាំ ឬសូត្របាលីមន្តគាថា
ធ្វើឱ្យធ្លាក់កន្ត្រៃមាស កន្ត្រៃប្រាក់បានភ្លាមនោះ គេអាចរំដោះអ្នក
ជំងឺឱ្យរួចរស់ជីវិតបាន។ ប្រសិនបើមិនបានចាប់អារម្មណ៍ចំពោះ
រឿងអំពើអំពាន់ទេ ហើយគិតតែដាក់ថ្នាំផ្សេងៗវិញនោះ ច្បាស់ជា
ត្រូវស្លាប់ដោយធ្លាក់ឈាមតាមបាត (តាមទ្វារលាមក) ឬតាមមាត់
ជាមិនខាន។

២-ការធ្វើអំពើដោយប្រើកន្លាស់ ម្ជុល ឬដែកគោលការធ្វើអំពើដោយប្រើរបស់ទាំងនេះ ក៏មិនសូវខុសគ្នាពីរបៀបទាំងពីរខាងដើមប៉ុន្មានឡើយ។ គ្រូធ្មប់យកវត្ថុទាំងបីមុខ មកសែកមន្ត
គាថាបាលី ហើយចាក់កន្លាស់ ម្ជុល ដែកគោលទៅលើរូបតំណាងជនរងគ្រោះឆ្លាក់ពីដំឡូងមី ធ្វើពីម្សៅ ឬធ្វើពីឈើផុយ។
គេច្រើនយកម្ជុលមកដោតត្រង់ដើមទ្រូងយកកន្លាស់ញាត់ក្នុងពោះឬយកដែកគោលដោតចំក្បាលជនរងគ្រោះដើម្បីឱ្យមានការឈឺចាប់ក្នុងពោះផង ក្នុងទ្រូងផង និងឈឺក្នុងក្បាលផង ក្នុងពេលតែមួយពោលគឺធ្វើយ៉ាងណាឲ្យជនរងគ្រោះអភ័ព្វនោះ បានដល់នូវក្តីលំបាកវេទនាយ៉ាងទារុណ មុននឹងស្លាប់។
ជួនកាលគ្រូធ្មប់បានដាក់កម្រិតឱ្យអ្នកជំងឺស្លាប់ដោយបរិភោគអ្វីមួយដែលគ្រូកំណត់ទុកជាមុន។ ឧទារហណ៍ក្រោយពីបានធ្វើឧបកិច្ចចាក់កន្លាស់ (កំណាត់ឫស្សី តូចៗ ស្រួចចុងដើម ឬស្រួចតែម្ខាង)ចាក់ម្ជុល ដោតដែកគោលសព្វខ្លួនប្រាណរូបតំណាងជនរងគ្រោះហើយ
គ្រូធ្មប់ធ្វើកិច្ចថា បើអ្នកត្រូវអំពើនោះបរិភោគសាច់ជ្រូកពេលណា
សូមឱ្យសិល្ប៍មន្តអាគមប្រតិកម្មភ្លាម ហើយអ្នកជំងឺត្រូវស្លាប់នៅពេលនោះតែម្តង។ ការព្យាបាលក៏មិនខុសគ្នាពីអំពើទាំងពីរខាងដើមប៉ុន្មានដែរ គឺអាចជាសះស្បើយ ឬស្លាប់ ។

៣-ការធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របី
របៀបធ្វើអំពើដោយប្រើស្បែកគោ ឬស្បែកក្របីស្ងួត ទាំងការរៀបចំរណ្តាប់ធ្វើពិធីបញ្ជូនសិល្ប៍មិនជាខុសគ្នាប៉ុន្មានពីការប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ ឡើយ។ គេយកស្បែកមួយផ្ទាំងធំមក សូត្រផ្លុំៗ ហើយវាយនឹងរំពាត់រហូតទាល់តែ
ស្បែករួញនៅតូច ហើយក៏ក្លាយទៅជាសត្វកន្លង់ ហើរទៅកាន់
ទិសដៅ ពោលគឺឆ្ពោះទៅរកមនុស្សដែលគេចង់ធ្វើ។ជនរងគ្រោះ
ទទួលស្បែកដែលប្រែទៅជាកន្លង់នេះតាមមាត់ដែរ។ ប៉ុន្តែកន្លង់នេះមុនចូលទៅក្នុងមាត់អាចនឹងក្លាយមួយជាន់ទៀត ទៅជាសត្វល្អិតតូចមួយដែលអាចចូលទៅក្នុងមាត់បានងាយស្រួល។ ប៉ុន្មានថ្ងៃក្រោយមក ស្បែកគោស្ងួតក៏ចេះតែរីកធំឡើងៗ ធ្វើឱ្យពោះអ្នកជំងឺកាន់តែធំឡើងៗជាលំដាប់។
ពេលជាមួយគ្នានោះដែរ អាចមានការឈឺចាប់លំបាកវេទនាផ្សេងៗទៀត ក្រៅពីការតឹងពោះផ្អេះៗ ការហត់ ដកដង្ហើមញាប់ស្ទើរដាច់ខ្យល់។
ដូចរបៀបធ្វើអំពើមុនៗដែរ បើរកគ្រូមិនទាន់ ឬគ្រូមិនសូវពូកែ
ជនរងគ្រោះនឹងស្លាប់ដោយសារធ្លាយក្រពះ។ ប៉ុន្តែបើរកបានគ្រូដែលមានសិល្ប៍វិជ្ជាការខ្លាំងពូកែស្មើ ឬលើសគ្រូធ្មប់ដែលធ្វើអំពើនោះ គេអាចសែកមន្តវិជ្ជាការបន្សាបអំពើនោះ រួចហើយផ្សំថ្នាំឱ្យអ្នកជំងឺផឹក ដើម្បីបញ្ចុះទំលាក់ស្បែកឱ្យចេញមកតាមគូទ ឬតាមមាត់។ ពេលនោះអ្នកជំងឺ នឹងបានធូរពោះ ហើយគេនឹងជាសះស្បើយដូចធម្មតាវិញ។

៤-ការធ្វើអំពើដោយប្រើព្រួញស្នាតេះ
គ្រូធ្មប់ច្រើនចេះវិជ្ជាពីរបែបនេះជាមួយគ្នាតែម្តង គឺគោបា និងស្នាតេះ។ គេច្រើននិយាយភ្ជាប់គ្នាថា៖ គោបាស្នាតេះ ព្រោះគ្រូធ្មប់តែងប្រើសិល្ប៍ណាមួយក្នុងសិល្ប៍ទាំងពីរបែប។
•គោបាសិល្ប៍ គឺសត្វល្អិតមានមាឌតូចៗ ដែលគ្រូធ្មប់លែងឱ្យហើររកស៊ីនៅពេលយប់។ គេស្តាប់ឮគោបាតាមការឮស្នូរត្រដោក ឮតឹកៗនៅពេលយប់ស្ងាត់ គ្រូធ្មប់ប្រើគោបានេះឱ្យហើរទៅជល់សម្លាប់ជនរងគ្រោះតាមវិធីរបស់គេ។
•ឯស្នាតេះ គឺជាស្នាសិល្ប៍ មានទំហំតូចប្រើសម្រាប់បាញ់ឧបកិច្ចលើរូបតំណាងជនរងគ្រោះឱ្យស្លាប់)។ ប្រើសិល្ប៍គោបា គឺប្រើគោសិល្ប៍នេះ ឱ្យជល់អ្នកជំងឺធ្វើឱ្យស្លាប់ជាប្រាកដ ប្រសិនបើរកគ្រូព្យាបាលមិនទាន់ ឬគ្រូដែលមិនសូវពូកែ។ ឯរបៀបប្រើស្នាតេះគឺគេតាំងពិធីដោយមានរៀបរណ្តាប់គ្រូផ្សេងៗតាមទម្លាប់។ គេសូនរូបជនរងគ្រោះអំពីដី អំពីម្សៅ ឬអំពីវត្ថុផុយៗ។ គ្រូធ្មប់សែកមន្តបាលីគាថា យ៉ាងយូរដើម្បីប្រមូលឥទ្ធិពល និងអញ្ជើញគ្រូគេមកជាជំនួយ
ក្នុងពេលធ្វើពិធីនេះ។ លុះសូត្រចប់គ្រប់បាលីគាថា ដែលត្រូវសូត្រ
ហើយ គេយកព្រួញ និងធ្នូសិល្ប៍យ៉ាងតូចបាញ់ឱ្យចំរូបតំណាងជនរងគ្រោះ ត្រង់ទ្រូង ត្រង់ពោះ ឬត្រង់ក្បាលតាមតែគេចង់។ របៀបនេះក៏កាចសាហាវមិនខុសពីរបៀបទាំងបីខាងដើមដែរ។
ពេលដែលគ្រូធ្មប់បាញ់ត្រូវចំរូបតំណាងនោះ រូបជនរងគ្រោះក៏ហាក់ដូចជាត្រូវព្រួញមែនៗដែរ។
ទោះបីជាគេមើលព្រួញមិនឃើញ ក៏គេបានទទួលការឈឺចាប់ដោយដួល ឬបន្លឺសម្រែកឈឺចាប់យ៉ាងខ្លាំង។
ព្រមពេលជាមួយគ្នានោះ នៅក្នុងផ្ទះអ្នករងគ្រោះ គេឮសូរសំឡេងអ្វីដូចជារន្ទះបាញ់។ ពេលនោះអ្នកជំងឺត្រូវទទួលការឈឺចាប់យ៉ាងខ្លាំងជួនកាលសន្លប់ ជួនកាលស្លាប់ភ្លាម។ គ្រូធ្មប់ប្រើវិធីបាញ់ស្នាតេះនេះបន្ទាប់ពីបានប្រើសិល្ប៍អ្វីពីមុនរួចហើយ តែជនរងគ្រោះគ្រាន់តែឈឺរ៉ាំរ៉ៃអស់រយៈពេលយ៉ាងយូរប៉ុណ្ណោះ។ ដោយចង់ឱ្យគូសត្រូវរបស់ខ្លួនស្លាប់ មុននឹងបានទទួលការសង្គ្រោះពីគ្រូព្យាបាលណាមួយនោះ
គ្រូធ្មប់អាចប្រើសិល្ប៍ស្នាតេះនេះ ដើម្បីបញ្ចប់ជីវិតជនរងគ្រោះឱ្យបានឆាប់រួសរាន់ទាន់ចិត្ត ។

វិជ្ជាធ្មប់ គឺជាទុរវិជ្ជាដែល
មិនគួរសិក្សារៀនសូត្រ ព្រោះវាគ្មានធ្វើអ្វីជាប្រយោជន៍ដល់សង្គម
ទេ។ ក្នុងមួយឆ្នាំ ប្រសិនបើគ្រូធ្មប់មិនបានធ្វើអំពើដល់អ្នកណាមួយ
នោះ សិល្ប៍មន្តធ្មប់ តែងតែធ្វើទុក្ខបុកម្នេញដល់សមាជិកក្នុងគ្រួសារ
ខ្លួនឯងវិញ ដូចជា ប្រពន្ធ-កូន ឈឺធ្ងន់រហូតដល់ស្លាប់។ វិជ្ជាធ្មប់
បើមិនបានធ្វើឱ្យគេស្លាប់ វានឹងសុីប្រពន្ធ កូនខ្លួនឯងវិញ។
••••••••••••••••••••••••••••••••••••••••••••••••
*របៀបព្យាបាលអំពើធ្មប់* សំរាប់បងប្អូនខ្មែរដែលមានជំនឿ ៖
៙ឪសថពិសេសសំរាប់ព្យាបាល បន្សាបដោះអំពើរធ្មប់ អាប មន្តអាគមន៍ ១០០មុខ ៚
ឪសថមាន «ដើមរាំងសាប ស្លឹកពោធិ៍ទទឹងថ្ងៃ ជើងធូបក្នុងព្រះវិហារវត្តឬមុខវិហារ និងជើងធូបក្នុងខ្ទមអ្នកតា»

៙ វិធីប្រើនិងព្យាបាលៈ
ស្លឹករាំងសាប៧សន្លឹក ស្លឹកពោធិ៍៧សន្លឹក ជើងធូបក្នុងវិហារ១០០សសៃ ជើងធូបក្នុងខ្ទមអ្នកតា៧សសៃ
៙ ដើម្បីឲ្យជើងធូបស័ក្កសិទ្ធិ ត្រូវទៅអុចធូបសូមជើងធូបពីបារមីវត្ត ដោយពោលថា សូមគុណបារមីវត្តដ៏ស័ក្កសិទ្ធដែលថែរក្សាក្នុងទីវត្ត.....កូនចៅសូមជើងធូប១០០សសៃដើម្បីយកទៅព្យាបាលអំពើធ្មប់របស់.....សូមអស់លោកបារមីវត្តមេត្តាអនុញ្ញាតហើយជួយសង្រ្គោះគ្រួសារ....ខ្ញុំផងចុះចាំខ្ញុំថ្វាយដថ្វាយដង្វាយ ចំនែកខ្ទមអ្នកតាក៏អុចធូបសុំដូចគ្នាចឹងដែរ។
៙ ពេលបានឪសថគ្រប់មុខហើយ ត្រូវយកមកដាំទឹក៣យកទឹក១ អោយអ្នកជំងឺហូប ឲ្យបាន៣ពែង ស្មើហ្នឹង៣ពេល ព្រឹកថ្ងៃល្ងាច
ក្រោយពេលហូប អ្នកំជំងឺហ្នឹងអាចក្អួត ឬរាគ បើអ្នកខ្សោយខ្លាំង អាចសន្លប់២ឬ៣ម៉ោងក៏មាន បើអំពើខ្លាំងឬយូឆ្នាំ តែកុំបារម្មឲ្យសោះ អំពើមន្តអាគមន៍ទាំងឡាយ មិនថា ចាម ខ្មែរ ចិន ត្រូវវិនាសទាំងអស់។
៙ ចំនែកកាកថ្នាំក្រោយពីព្យាបាលហើយត្រូវកប់ក្នុងផ្ទះឬមុខផ្ទះ ដើម្បីការពារគ្រួសារកុំឲ្យគេធ្វើចូលម្តងទៀត។
៙ បំរាមនិងតំណម ហាមផឹកស្រា លេងស្រីមុនពេលទៅរកថ្នាំ បើមានគ្រូបាធ្យាយ ឬគ្រូសង្វាខ្លួនត្រូវ បន់គ្រូខ្លួនផង កុំប្រមាថ កុំហូបសល់ថ្នាំចាក់ចោល ហូបឲ្យអស់ពីកែវ ។

(សូមសំណូមពរ ក្នុងនាមយើងជាខ្មែរដូចគ្នា)*
សូមអស់លោក លោកគ្រូ អ្នកគ្រូ ដែលចេះវិជ្ជាមន្តអាគមន៍ទាំងអស់ មេត្តាឃើញហើយកុំចង់សាក ឬផ្ចាញ់ខ្ញុំបាទអី ខ្ញុំមានបំនងចង់ត្រឹមតែជួយមនុស្ស ឲ្យបានសុខតែប៉ុណ្ណោះ កុំប្រមាថ នាំមានទុក្ខដាក់ខ្លួនឯងនិងគ្រួសារ មុនហ្នឹងខ្ញុំហ៊ានផុសខ្ញុំស្គាល់ខ្លួនឯងច្បាស់ហើយ ថាខ្ញុំជានរណា៎ ៙៚

បញ្ជាក់៖ ខ្ញុំមិនមែនគ្រូ មន្តអាគម រឺអ្នកព្យាបាលជំងឺ អ្វីនោះទេ គ្រាន់តែខ្ញុំដឹងតាមក្បួនខ្មែរបុរាណយើងបន្សល់មក បើជឿចាំធ្វើតាម ដោយក្តីគោរពរាប់អានពីខ្ញុំ ។

មន្តគាថាពិសេស  ទាំងនោះគឺជាមន្តគាថាមេអថ័នទាំង៤មេ សម្រាប់សូត្របន្សាបអំពើអាបធ្មប់ នឹងការងារអំពើអាបធ្មប ខ្មោចព្រាយបិសាចផ្សេងៗ។ ខាងក្រោមនេះជាអក្ស...